ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី បើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាក់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(គ.ស.អ.ស.ក) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល ដោយមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក លោកស្រីតំណាង អង្គការដៃគូរ តំណាង ក្រុមហ៊ុន សហគ្រាស ពាក់ព័ន្ធ មន្រ្តីជំនាញ ព្រមទាំងបងប្អូនអាជីវករជាច្រើននាក់ នៅសាលប្រជុំសាលាខេត្ត ៕


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ និងផ្តល់ថវិកា ៤០លានរៀល ដល់គ្រួសារសព វីរកងទ័ពជួរមុខ ជួបគ្រោះថ្នាក់ចរាចរណ៍
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងមន្រ្តីក្រោមឳវាទ និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាចំនួន ៤០លានរៀល រួមជាមួយសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព លោកពលទោ សុខ ព្រី កងទ័ពជួរមុខដែលបានពលីជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤ ខែមិថុនា។ ពិធីនេះប្រព្រឹត្តទៅនៅលំនៅដ្ឋាននៃសព ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានពាំនាំនូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់បំផុត និងជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ប្រទេសជាតិ។
នាឱកាសនោះ ឯកឧត្តម ឈួន វិន ក៏បានផ្តល់ថវិកាបន្ថែមមួយចំនួន ដល់គ្រួសារនៃសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី សូមឧទ្ទិសបួងសួងវិញ្ញាណក្ខនសព ពលទោ សុខ ព្រី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាងឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាងឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ


ការអភិវឌ្ឍ
កិច្ចប្រជុំស្តីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញការផ្តល់ឯកសារសំខាន់ៗអំពីអត្តសញ្ញាណដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តរងខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដោយមានការចូលរួមពីសំណាក់លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា តំណាងទីចាត់ការរដ្ឋបាលខេត្ត លោកស្នងការរងទទួលបន្ទុកអត្តសញ្ញាណកម្ម លោក អភិបាលរងស្រុក លោកអធិការ -អធិការរង ស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា ។ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តបានស្នើដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវ ចាប់ពីកែងស្ថានីយប្រេងឥន្ធនៈ CE ឆ្ពោះទៅសង្កាត់សុខដុម និងបន្តចុះត្រួតពិនិត្យការរៀបចំសួនច្បារ ក្នុងបរិវេណសាលាខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើគុណភាពសំណង់ ការរៀបចំប្រព័ន្ធលូរំដោះទឹក ផ្លូវថ្មើរជើង ដើម្បីធានាឱ្យការសាងសង់មានគុណភាពរឹងមាំ ស្របតាមស្តង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង ៕

