ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
លោក អៀន អឿន ÷ មន្ទីរអភិវឌ្ឍន៍ជនទបខេត្តរតនគិរី កំពុងមមាញឹកជួសជុលផ្លូវ០១ខ្សែ នៅភូមិសាយ៉ស់ ជំរំបីស្រុករម្មណីយដ្ឋានទឹកជ្រោះអូរស៊ិនលែរ៍ ឃុំបាតាង ស្រុកលំផាត់ ឆ្ពោះមកកាន់រម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី សម្រេចបាន៧០%
ការលើកឡើងរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី
រូបនេះ គឺក្នុងឱកាសដែលលោក បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការជួសជុលផ្លូវលក្ខណៈខួបក្រាលល្បាយក្រួសក្រហម ចំនួន០១ខ្សែប្រវែង១១៧០០ម៉ែត្រ ទទឹងខ្នងលើ០,៦ម៉ែត្រ ស្ថិតនៅភូមិសាយ៉ស់(ជំរំបីស្រុករម្មណីយដ្ឋានទឹកជ្រោះអូរស៊ិនលែរ៍ ) ឃុំបាតាង ស្រុកលំផាត់ ឆ្ពោះមកកាន់រម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្ត
រតនគិរីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ លោកថា ផ្លូវនេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី កំពុង ធ្វើការជួសជុលយ៉ាងមមាញឹក ដោយសម្រេចលទ្ឋផលបាន៧០%ហើយ ។


សេចក្តីជូនដំណឹង
កិច្ចសន្ទនា ពហុភាគីស្តីពី ការចែករំលែកការអនុវត្តល្អ របស់ ក្រុមហ៊ុនសាជីវកម្ម ក្នុងខេត្តរតនគិរី
ក្រុមការងារអាជ្ញាធរខេត្ត ក្រុមហ៊ុនកសិឧស្សាហកម្ម អាជីវកម្មនិងរុករករ៉ែ និងអង្គការមិនមែនរដ្ឋាភិបាល មានគោលដៅតែ
មួយគឺ លើកកម្ពស់សុខដុមរមនីយកម្ម រវាងអ្នកប្រតិបត្តការគម្រោង។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រោមកិច្ច
សហការជាមួយ ក្រុមការងារអាជ្ញាធរខេត្ត និងអង្គការអភិ
វឌ្ឍន៍និង ភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ) នៅព្រឹកថ្ងៃទី
១៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចសន្ទនា ពហុភាគីស្តី
ពី ការចែករំលែកការអនុវត្ត ល្អ របស់ ក្រុមហ៊ុនសាជីវកម្ម
ដែលបានធ្វើឡើងនៅ សាលប្រជុំអគារA សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តរតនគិរី ។


សុខាភិបាល
ឈប់បង្អត់បាយល្ងាច ៖ បើអ្នកចង់ស្រកគីឡូដោយមិនបំផ្លាញក្រពះ
មនុស្សជាច្រើនយល់ច្រឡំថា ការបង្អត់បាយល្ងាច គឺជាផ្លូវកាត់ដែលលឿនបំផុតក្នុងការសម្រកទម្ងន់ ។ ប៉ុន្តែការពិត ការធ្វើបែបនេះមិនត្រឹមតែមិនអាចជួយឱ្យអ្នកស្រកគីឡូបានយូរអង្វែងនោះទេ ថែមទាំងជាការធ្វើទារុណកម្មក្រពះ និងប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ងរទៀតផង។ នេះ គឺជាហេតុផលដែលអ្នកគួរ ឈប់បង្អត់បាយល្ងាច និងវិធីសាស្ត្រញ៉ាំឱ្យរាងស្អាតដោយមិនបារម្ភពីរឿងដំបៅក្រពះ៖


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ រួមគ្នាជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសវិនិយោគទ្វេភាគី ឱ្យកាន់តែប្រសើរ
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សន្និសីទជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់» ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លឿង ង្វៀន មិញទៀត លេខាបក្សខេត្តដាក់ឡាក់ និងឯកឧត្តម ង្វៀន ធៀនវ៉ាន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និងមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងតំណាងវិនិយោគិន អាជីវករនៃខេត្តទាំងពីរជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក កងមាស I-TV
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក កងមាស I-TV


សុខាភិបាល
លោកស្រី ហ៊ាង គន្ធា ប្រធានមណ្ឌល សុខភាពគៀនជ្រៃ ស្រុកកំពង់សៀម បានអះអាងថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងអ្នកប្រើបណ្ណ័ ប.ស.ស ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ
លោកស្រី ហ៊ាង គន្ធា ប្រធានមណ្ឌល សុខភាពគៀនជ្រៃ ស្រុកកំពង់សៀម បានអះអាងថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងអ្នកប្រើបណ្ណ័ ប.ស.ស ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។


សកម្មភាពអាជ្ញាធរ
លោក ទឹម វុទ្ធីចៅសង្កាត់រងទី១ បឹងកុក ក្រើនរំលឹកពលរដ្ឋកុំអាលជឿព័ត៌មានលើបណ្ដាញសង្គម បើមិនទាន់បានផ្ទៀងផ្ទាត់ច្បាស់លាស់
លោក ទឹម វុទ្ធីចៅសង្កាត់រងទី១ បឹងកុក ក្រើនរំលឹកពលរដ្ឋកុំអាលជឿព័ត៌មានលើបណ្ដាញសង្គម បើមិនទាន់បានផ្ទៀងផ្ទាត់ច្បាស់លាស់


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16
(កោះថ្មX16): នាព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៩០ យាងចូល៩១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
មណ្ឌលគិរី ៖ នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម លឿង ង្វៀនមិញជៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំបដិសណ្ឋារកិច្ច សាលាខេត្តមណ្ឌលគិរី ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប៕


ពាណិជ្ជកម្ម
លោក ស្រេង សុផល ដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យណែនាំតាមទីតាំងជាក់ស្ដែង ជៀសវាង លួចនាំចូល រក្សាទុក នូវគ្រឿងបរិភោគ មកពីប្រទេសថៃ...
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦នេះលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយ លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងទាំង៣ នៃគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចៅសង្កាត់ ចៅសង្កាត់រង អាជ្ញាធរមូលដ្ឋានជាច្រើន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងតាមទីតាំង តូប ហាង ម៉ាត ផ្សារទំនេីបធំៗ ក្នុងក្រុងសិរីសោភ័ណ ជៀសវាង រក្សាទុក ផលិតផល និងសាច់បង្កក គ្រឿងបរិភោគ នាំចូលមកពីប្រទេសថៃ។


សកម្មភាពមន្ទីរព័ត៌មាន
កម្មវិធីជម្រើសដើម្បីសុវត្ថិភាពពិភាក្សាលើប្រធានបទ៖«ការចិញ្ចឹមកូនបែបវិជ្ជមានឬអហិង្សា»
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«ការចិញ្ចឹមកូនបែបវិជ្ជមានឬអហិង្សា»
វាគ្មិន៖លោកស្រី រស់ សុម៉ាលីន ប្រធានកិច្ចការីឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
សម្របសម្រួលដោយ៖អ្នកស្រី សើរ សុឃីម
កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃពុធ វេលាម៉ោង១១៖០០ ដល់ម៉ោង១២៖០០ថ្ងៃត្រង់។
ទូរស័ព្ទចូលរួមកម្មវិធីតាមរយៈលេខ៖ 092 92 89 78/ 097 231 14 41/ 016 76 79 86 ។

