ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
ព័ត៌មាន ទទក ប៉ៃលិន៖ សាខាពន្ធដារខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងពង្រឹងកិច្ចសហការរវាងសាខាពន្ធដារខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ពិធីនេះធ្វើឡើងនៅសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនានា។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវបណ្ឌីត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំពីរនៃ នៅស្រុកសាលាក្រៅ
ព័ត៌មាន ទទក ប៉ៃលិន៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន១០ នៃឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះធ្វើឡើងនៅសាលាស្រុកសាលាក្រៅ ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលជាម្ចាស់អចលនវត្ថុ និងទទួលវិញ្ញាបនបត្រនៅក្នុងពិធីនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។


បរិស្ថាន
ព័ត៌មាន ទទក (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន និងបាត់ដំបង រួមគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យកាន់តែមានប្រសិទ្ធភាព
ព័ត៌មាន ទទក ប៉ៃលិន៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ក្នុងគោលបំណងប្រមូលធាតុចូល និងកសាងផែនទីបែងចែកតំបន់គ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមគ្នាដោយ លោក មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន, លោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង លោក ហុង តារ៉ាវុធ តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងអង្គការ MJP រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងពីរ។


អប់រំ និងកីឡា
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់សម្ភារៈ និងបរិក្ខារជូនមត្តេយ្យសិក្សាសហគមន៍ ខេត្តកណ្តាល
លោកជំទាវ នួន នារតី បានអំពាវនាវដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសហគមន៍ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ការចូលរៀនរបស់កុមារតូច ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាព អនាម័យ អាហារូបត្ថម្ភ និងការអប់រំប្រកបដោយភាពកក់ក្តៅ និងសមស្របតាមវ័យរបស់កុមារ។


ការអភិវឌ្ឍ
អាជ្ញាធរអគ្កិសនីកម្ពុជា ជម្រាបជូនពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងខេត្តប៉ៃលិនដើម្បីកែសម្រួលខ្សែបញ្ជូន
យោងតាមលិខិតលេខ៨៣៣៦ នបអ របស់អគ្គិសនីកម្ពុជា ការផ្អាកនេះ នឹងត្រូវធ្វើឡើង នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ០៣:០០ នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ និង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១០:០០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ ។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
សន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលសម្រាប់ថ្ងៃទី១ នៃសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS 2026)ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
សន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលសម្រាប់ថ្ងៃទី១ នៃសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS 2026)ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានពេលព្រឹក ម៉ោង៦:៣០នាទី (ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានពេលព្រឹក ម៉ោង៦:៣០នាទី (ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦)


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយបន្ទាន់លើករណីចុះផ្សាយតាមបណ្តាញសង្គមចំនួន ៣ ករណី
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាចុះផ្សាយនៅលើបណ្តាញសង្គមចំនួន ៣ករណី ផ្សេងគ្នាក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអចលនទ្រព្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស
(កំពង់ចាម)៖ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែងអចលនទ្រព្យរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ និងស្រុកកងមាស ខេត្តកំពង់ចាម។


រដ្ឋបាលខេត្តរតនគិរី
កិច្ចប្រជុំសាមញ្ញ លើកទី២៧ អាណត្តិទី៤ របស់ គ.ក.ស.ក ខេត្តរតនគិរី កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃពុធ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នាសាលប្រជុអគារBសាលាខេត្ត
កិច្ចប្រជុំសាមញ្ញ លើកទី២៧ អាណត្តិទី៤ របស់ គ.ក.ស.ក ខេត្តរតនគិរី
កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃពុធ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នាសាលប្រជុអគារBសាលាខេត្ត


កាកបាទក្រហមកម្ពុជា
អ្នករស់នៅជាមួយនឹងជំងឺអេដស៍ ចំនួន ១០ គ្រួសារនៅក្រុងបានលុង បានទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី
អ្នករស់នៅជាមួយនឹងជំងឺអេដស៍ ចំនួន ១០
គ្រួសារនៅក្រុងបានលុង បានទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី


សន្តិសុខសង្គម
(វីដេអូ) : កម្ពុជាបោសសម្អាតទីតាំងឆបោកតាមបច្ចេកវិទ្យាធំៗទាំងអស់ និងមិនអនុញ្ញាតឱ្យធ្វើជាទីជម្រកសុវត្ថិភាពនៃបទល្មើសនេះឡើយ
កម្ពុជាបោសសម្អាតទីតាំងឆបោកតាមបច្ចេកវិទ្យាធំៗទាំងអស់ និងមិនអនុញ្ញាតឱ្យធ្វើជាទីជម្រកសុវត្ថិភាពនៃបទល្មើសនេះឡើយ

