News from the Provinces
AllBanteay meanchey provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Leadership activities
កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ នាយក-នាយករងទីចាត់ការ អភិបាលរងក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើននាក់ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលរាល់ធាតុចូល សំណើ សំណូមពរ និងការវាយតម្លៃលើវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានាដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាននាពេលកន្លងមក សំដៅធ្វើឱ្យសេចក្តីព្រាងរបាយការណ៍នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មានតម្លាភាព និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង មុននឹងដាក់ឆ្លងសុំការពិនិត្យ និងសម្រេចចុងក្រោយពីថ្នាក់ដឹកនាំ៕


Tourism
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។
បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។
ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។
លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។
លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕


Leadership activities
លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៤: ៤៥នាទី រសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្ត និងសេចក្តីសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយជាទីបំផុតជាមួយ លោក វណ្ណ ភារី ព្រមទាំង ក្រុមគ្រួសារ ចំពោះបាត់បង់ដ៏ធំធេង ដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបានទេ ។ យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏សែនក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធឧបាសក សាញ់ ភឹម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕


News
ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ


Leadership activities
ខេត្តមណ្ឌលគិរី បើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាក់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(គ.ស.អ.ស.ក) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល ដោយមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក លោកស្រីតំណាង អង្គការដៃគូរ តំណាង ក្រុមហ៊ុន សហគ្រាស ពាក់ព័ន្ធ មន្រ្តីជំនាញ ព្រមទាំងបងប្អូនអាជីវករជាច្រើននាក់ នៅសាលប្រជុំសាលាខេត្ត ៕


Leadership activities
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ និងផ្តល់ថវិកា ៤០លានរៀល ដល់គ្រួសារសព វីរកងទ័ពជួរមុខ ជួបគ្រោះថ្នាក់ចរាចរណ៍
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងមន្រ្តីក្រោមឳវាទ និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាចំនួន ៤០លានរៀល រួមជាមួយសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព លោកពលទោ សុខ ព្រី កងទ័ពជួរមុខដែលបានពលីជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤ ខែមិថុនា។ ពិធីនេះប្រព្រឹត្តទៅនៅលំនៅដ្ឋាននៃសព ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានពាំនាំនូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់បំផុត និងជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ប្រទេសជាតិ។
នាឱកាសនោះ ឯកឧត្តម ឈួន វិន ក៏បានផ្តល់ថវិកាបន្ថែមមួយចំនួន ដល់គ្រួសារនៃសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី សូមឧទ្ទិសបួងសួងវិញ្ញាណក្ខនសព ពលទោ សុខ ព្រី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


Announcements
របាយការណ៍ថ្លៃទំនិញ សម្រាប់ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមគោរពជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។


Leadership activities
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញ សំណេះសំណាលជាមួយក្រុមកាយរឹទ្ធិ ត្រៀមចេញទៅ ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
ការសំណេះសំណាលនេះធ្វើឡើង នៅរូបសំណាកគ្រួសារ
ដំរី មាត់បឹងកន្សែង ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ក្នុងឱកាសនេះ ឯកឧត្តមបានប្រោះព្រំ និងប្រគល់ភ្លេងជូនក្រុមកាយរឹទ្ធិខេត្តរតនគិរី មុន ចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាពនិងការអភិវឌ្ឍ"ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


Leadership activities
សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា
កំពង់ចាម ៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០យាងចូល៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។


Leadership activities
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ស្ថិតនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ស្ថិតនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត


Leadership activities
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្តែងនូវកាត្រេកអរ សប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត


Report
ទំពាំងបារាំង មិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏ផ្តល់ប្រាក់ចំណូលគួរសមដល់កសិករ
ទំពាំងបារាំង គឺជាដំណាំបន្លែមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព ហើយផ្តល់ប្រាក់ចំណូលវិញក៏ល្មមគួរសមដល់កសិករផងដែរ។ បច្ចុប្បន្ននេះ មានប្រជាកសិករកម្ពុជាកាន់តែច្រើនឡើងៗ បានចាប់អារម្មណ៍ដាំដំណាំទំពាំងបារាំងនេះ ខណៈដែលផ្ទៃដីដាំដុះមានការកើនឡើងជារៀងរាល់ឆ្នាំ។ ចំពោះខេត្តប៉ៃលិន ប្រជាកសិករបានចាប់ផ្ដើមដាំដំណាំទំពាំងបារាំងនេះនៅក្នុងឆ្នាំ២០១៦ ក្រោមការរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។


Report
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ កត់ត្រាប្រវត្តស្នេហ៍របស់ចៅចិត្ត លើឃុននារី បុត្រីសេដ្ឋី ខេត្តប៉ៃលិន ក្នុងបទចំរៀងរបស់លោកតា ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា” យីហ៊ុបប៉ៃលិន”។

