ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

អប់រំ និងកីឡា
ខេត្តកំពង់ចាម មានបេក្ខជនប្រឡងជាប់ជាង ៨៥% និងទទួលបាននិទ្ទេស A រហូតដល់ ១០០ នាក់
(កំពង់ចាម)៖ ថ្លែងនៅក្នុងពិធីប្រកាសបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាមប្រកាសរបាយការណ៍ផ្លូវការស្តីពីលទ្ធផលនៃការប្រឡង ដោយក្នុងនោះ បេក្ខជនប្រឡងជាប់សរុបមានចំនួន ៧,៤២៧ នាក់ ស្មើនឹង ៨៥.៤២% នៃចំនួនបេក្ខជនមកប្រឡងសរុប ៨,៥១៧ នាក់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអភិបាល អភិបាលរងក្រុង/ស្រុកទាំង៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យតាមក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។


ព័ត៌មាន
ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ និងជួយសម្រុះសម្រួលវិវាទបានជាច្រើនករណី
ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ និងជួយសម្រុះសម្រួលវិវាទបានជាច្រើនករណី


ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកធ្លាក់ឱ្យបន្តខិតខំប្រឹងប្រែង
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកធ្លាក់ឱ្យបន្តខិតខំប្រឹងប្រែង


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅស្រុកព្រៃឈរ ជួយសម្រួលការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម និងជួយសម្រួលជីវភាពប្រជាកសិករ។


ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងការថែទាំជួសជុលស្នប់ ជូនដល់ប្រជាពលរដ្ឋ ៣ភូមិ ក្នុងស្រុកថាឡាបរិវ៉ា
(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំដោយលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស បានសហការជាមួយអង្គការពន្លឺក្តីសង្ឃឹម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចដល់ក្រុមស្នូល នៃក្រុមប្រើប្រាស់ទឹកស្អាត និងអនាម័យ (WSUG) ព្រមទាំងបានបង្ហាញអំពីរបៀបរបបនៃការប្រើប្រាស់ ការថែទាំ និងការជួសជុលស្នប់ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីអាជ្ញាធរភូមិ ប្រជាពលរដ្ឋមកពីចំនួន ៣ភូមិ គឺភូមិអន្លង់ស្អំ ភូមិមន ភូមិអន្លង់ជ្រៃ ដែលភូមិទាំងបីនេះ ស្ថិតនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា


ព័ត៌មាន
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ


ព័ត៌មាន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព


សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ក្រសួងព័ត៌មាន ប្តេជ្ញាចិត្តការពារអ្នកសារព័ត៌មានវិជ្ជាជីវៈ និងលើកស្ទួយសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
(ភ្នំពេញ)៖ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការរដ្ឋ និងអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា៖ ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មាន ដែលធ្វើការជាអាជីព និងបំពេញភារកិច្ច ដោយស្របច្បាប់ និងសីលធម៌ស្របតាមសន្ធិសញ្ញាអាជីពអ្នកសារព័ត៌មាន ហើយចូលរួម ក្នុងការលើកស្ទួយការគោរពច្បាប់ និងតម្លៃរបស់អ្នកសារព័ត៌មាន និងការពារអាជីពពិតប្រាកដ។


ការអភិវឌ្ឍ
លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តប៉ៃលិន បានចុះជួសជុលសំណង់ធារាសាស្ត្រស្រែអន្ទាក់ និងចុះពិនិត្យស្ថានភាពទឹក សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងស្រុកសាលាក្រៅ
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន និងមន្ត្រីជំនាញក្នុងអង្គភាព បានចុះជួសជុលទ្វារទឹក នៃសំណង់ធារាសាស្ត្រស្រែអន្ទាក់ ដែលបានរងការខូចខាត ក្រោយពីមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពីពេលមុន ស្ថិតក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋ ២៦៥ គ្រួសារទទួលបានអំណោយអង្ករ ព្រមទាំងសម្ពោធកន្លែងចំណត និងរោងផ្ទះបាយវិហារឥស្លាមឃុំកោះសូទិន
កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយអង្ករជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៦៥ គ្រួសារ។

