ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារ យុវជន តេជោ សប្បុរស និងសាលាអនុគណស្រុកព្រៃឈរ ប្រគល់ជូនវីរៈកងទ័ព នៅភូមិ ប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារ យុវជន តេជោ សប្បុរស ដឹកនាំដោយ ឯកឧត្តម យ៉ន ទាយាទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី និងព្រះគ្រូ វជិរវិទូ នង ពន្លក ព្រះអនុគណស្រុកព្រៃឈរ ខេត្តកំពង់ចាម និងសហការី ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្ត និងជាព្រះប្រធានលេខាធិការដ្ឋាននៃសាលាគណខេត្តកំពង់ចាម ព្រមទាំងសប្បុរសជន និងអាជ្ញាធរមូលដ្ឋាន បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះ១ខ្នង ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមាន ទំហំ ៥ម x ៦ម ជាខ្នងផ្ទះទី៦ សង់អំពីបេតុង បង្រក់សង្កសី និងម៉ូតូ០១គ្រឿង, គ្រែ១, គ្រឿងឧបភោគ បរិភោគ សម្ភារៈមួយចំនួនធំ និងថវិកា ជូនដល់វីរកងទ័ព ដែររងរបួស ឈ្មោះ អនុសេនីយ៍ទោ សុយ ឌឿ អាយុ ៣៦ឆ្នាំ ឈរជើងនៅវាលឥន្ទ្រី ខេត្តព្រះវិហារ និងភរិយាឈ្មោះ គុន វ៉ានឌី អាយុ ៣០ឆ្នាំ នៅភូមិ ប្រាសាទ ឃុំតុរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ និងពិនិត្យវឌ្ឍនភាព នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក អភិបាលរងខេត្ត រួមទាំងមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ព្រមទាំង បានពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍនៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ការជួបសំណេះសំណាលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕


សុខាភិបាល
អាជ្ញាធរខេត្តស្ទឹងត្រែង បើកយុទ្ធនាការឆ្លើយតបបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម ក្នុងស្រុកសេសាន
ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបើកយុទ្ធនាការឆ្លើយតបបន្ទាន់ ទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម» កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងកុះករពីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង៦ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបភ្លាមៗចំពោះកំណើនឡើងយ៉ាងកំហុកនៃជំងឺគ្រុនឈាមក្នុងរយៈពេលចុងក្រោយនេះ។


គ្រោះធម្មជាតិ
ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ និងខូចខាតដោយគ្រោះទឹកជំនន់នៅមូលដ្ឋានស្រុកថាឡាបរិវ៉ាត់ និងស្រុកសេសាន ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង និងប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់ នៅក្នុងស្រុកចំនួន ២ រួមមាន៖ ស្រុកថាឡាបរិវ៉ាត់ មានឃុំថាឡាបរិវ៉ាត់ ឃុំអូររៃ ឃុំកាំងចាម និងស្រុកសេសាន មានឃុំសាមឃួយ ឃុំកំភុន។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក និងជាប្រធាន គ.គ.ម.ស មន្ទីរសុខាភិបាល កសិកម្មរុក្ខាប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ ធនធានទឹក និងឧតុនិយម មន្ត្រីលេខាធិការដ្ឋាន កងកម្លាំងទាំងបីប្រភេទ មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីកសិកម្មឃុំ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ ស៉ឹង នៅស្រុកចំការលើ
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មការងារនៅស្រុកចំការលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរដោយលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ ស៉ឹង ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន និងគ្រួសារកងទ័ពខ្វះខាត
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ចែកជូនដល់អតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្ត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកអូររាំង រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ច
ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកទឹកចិត្ត ដឹងគុណ និងសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះគុណូបការៈរបស់លោកគ្រូ-អ្នកគ្រូ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអូររាំង បានរៀបចំពិធីសំណេះសំណាល ស្វែងយល់សុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីអប់រំចូលនិវត្តន៍ ព្រមទាំងលោកគ្រូ-អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយស្តីពី «គន្លឹះដោះស្រាយបញ្ហា និងការចូលរួមបង្កើនភាពរីកចម្រើនក្នុងគ្រួសារ»
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដឹកនាំដោយ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត សហការជាមួយ អ្នកគ្រូ រ៉ា ស៊ូផេង មកពីក្រុមហ៊ុន ម៉ាស្ទ័រណាលី បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «គន្លឹះដោះស្រាយបញ្ហា និងការចូលរួមបង្កើនភាពរីកចម្រើនក្នុងគ្រួសារ» នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ លោក លោកស្រីអភិបាលរងក្រុង ស្រុក លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការដែលពាក់ព័ន្ធជាច្រើនរូប។


កសិកម្ម
មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ជូនពលរដ្ឋឃុំស្ទឹងត្រង់
(ប៉ៃលិន)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំក្រុមការងារ ចុះអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ស្ថិតក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រោមការចង្អុលបង្ហាញពីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងព្យាបាលជំងឺសត្វនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា កាត់បន្ថយហានិភ័យ នៃការកើត និងការរីករាលដាលជំងឺសត្វ។


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះជិត ១០០គីឡូ បានចាក់លែង និងឧបករណ៍បទល្មើសជលផលជាច្រើន ត្រូវបានអធិការដ្ឋានរដ្ឋាបាលជលផលមេគង្គបំផ្លាញចោល
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ កម្លាំង អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានលែងកូនត្រីជម្រុះប្រមាណជិត ១០០គីឡូក្រាម និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់់ ជាច្រើន ក្នុងករណីបង្ក្រាប ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
សាលាក្តីញឹមរបស់អង្គការ BSDA បើកកិច្ចប្រជុំពិព័រណ៌អាហារ និងឱកាសស្វែងយល់លើការអប់រំបច្ចេកទេស វិជ្ជាជីវៈ សតវត្សទី២១ លើកទី៣
ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលាក្តីញឹម របស់អង្គការ BSDA ស្ថិតក្នុងភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ពិព័រណ៌អាហារ និងឱកាសស្វែងយល់លើការអប់រំបច្ចេកទេសវិជ្ជាជីវៈ សតវត្សទី២១ លើកទី៣ ក្រោមវត្តមាន លោក ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលរៀបចំឡើងដោយអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម BSDA ។

