
ពីគិលានដ្ឋានឈើតូចមួយទៅកាន់មណ្ឌលសុខភាព ដែលមានអគារស្តង់ដាថ្មី របស់មណ្ឌលសុខភាពព្រៃតូច
បាត់ដំបង ៖ មណ្ឌលសុខភាពព្រៃតូច នៃស្រុកប្រតិបត្តិមោងឫស្សី បានទទួលសមិទ្ធផលថ្មីមួយទៀត គឺអគារស្តង់ដាថ្មី១ខ្នង ទំហំ ១២ម៉ែត្រ × ២២ម៉ែត្រ មានជាន់ផ្ទាល់ដី និងជាន់ទី១។ អគារថ្មីនេះនឹងរួមចំណែកពង្រីកសមត្ថភាពផ្តល់សេវា បង្កើនភាពងាយស្រួល ផាសុកភាព សុវត្ថិភាព និងគុណភាពនៃការថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។









