
យុវជន ស.ស.យ.ក អំពាវនាវដល់យុវជន ត្រូវតាមដានប្រភពព័ត៌មានឱ្យច្បាស់ មុនចែករំលែកបន្ត ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សង្គម ដោយព័ត៌មានក្លែងក្លាយ
បាត់ដំបង ៖ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាណន់ ប្រចាំវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ។










