
ឯកឧត្តម សុខ លូ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ”
បាត់ដំបងៈ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង មានការចូលរួមពីឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ប្រតិភូនៃក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, លេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំង លោក លោកស្រី មកពីខេត្តសៀមរាប បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។











