
អង្គការសង្គមស៊ីវិល ចំនួន៣ខេត្ត បានជួបជុំគ្នាបើកវេទិកាសន្ទនា ស្វែងរកបញ្ហាប្រឈម និងតម្រូវការ ដើម្បីរួមគ្នាបម្រើសង្គម និងប្រជាពលរដ្ឋឱ្យចំគោលដៅ
បាត់ដំបង ៖ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ក្នុងយុគសម័យ Digital » គឺជាប្រធានបទមួយដ៏សំខាន់ ដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហៅកាត់ថា វ.ស.ស. នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំបើកវេទិកាសន្ទនានេះឡើង សម្រាប់អង្គការសង្គមស៊ីវិលមកពីខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ស្វែងរកបញ្ហាប្រឈម និងតម្រូវការ ក្នុងការរួមគ្នាបម្រើសង្គម និងប្រជាពលរដ្ឋឱ្យចំគោលដៅ ។











