
អនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ៖ សម្ភារៈ ដែលសប្បុរសជនបានបរិច្ចាគ នឹងក្លាយជាជំនួយចាំបាច់សម្រាប់ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះយ៉ាងពិតប្រាកដ
បាត់ដំបង ៖ លោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបញ្ជាក់ថា សម្ភារៈ ដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់ជួយដល់គ្រួសារមួយ ដែលកំពុងជួបការលំបាក ឬគ្រួសារ ដែលរងគ្រោះនិងងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ។











