
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារ ទទួលបានការឆ្លើយតបពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់
បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផលនិងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀត ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារ នៅឃុំចំនួន៤ គឺឃុំកន្ទឺ១ កន្ទឺ២ បាយដំរាំ និងឃុំចែងមានជ័យ នៃស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើឡើងនៅក្នុងបរិវេណវត្តបាណន់ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ។









