
ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩
បាត់ដំបងៈ ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ នាព្រឹកថ្ងៃ០៩ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលក្រុងបាត់ដំបង ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងដោយមានការចូលរួមពី លោក សេក ចន្រ្តា អភិបាលស្តីទីក្រុងបាត់ដំបង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ប្រធាន អនុប្រធានការិយាល័យចំណុះឱ្យរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អង្គការដៃគូអភិវឌ្ឍន៍ និងលោក លោកស្រី ចៅសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។








