
រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ជាង១០ម៉ឺននាក់
បាត់ដំបង ៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ដឹងយ៉ាងដូច្នេះថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលបានមកទស្សនាកម្សាន្ត ក្នុងខេត្តបាត់ដំបង នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១២ ខែតុលា ឆ្នាំ២០២៦ នេះ សរុបទាំងអស់មានចំនួន ១០៤,៣៣២ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១០៣,៩៤០ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣៩២នាក់ ។











