
ប្រជាពលរដ្ឋប្រមាណ១៥ ០០០នាក់បានធ្វើដំណើរទៅមកភ្នំពេញ-បាត់ដំបងដោយប្រើប្រាស់សេវារថយន្តក្រុងឥតគិតថ្លៃដែលរាជរដ្ឋាភិបាលផ្ដល់ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
បាត់ដំបង៖នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណតផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។









