
អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំចម្រុះលើកទី២ ស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះបោះឆ្នោតឆ្នាំ២០២៦
បាត់ដំបង៖ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំចម្រុះលើកទី២ ស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះបោះឆ្នោតឆ្នាំ២០២៦ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក លោកស្រី តំណាងយោធភូមិភាគទី៥ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុង ស្រុក និងតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងមន្រ្តីរៀបចំការបោះឆ្នោតជាច្រើនរូបទៀត។











