
សាខា ប.ស.ស. ខេត្តបាត់ដំបង បើកកម្មវិធីផ្សព្វផ្សាយគោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន
ខេត្តបាត់ដំបង៖ លោក តែម ទិត្យ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តបាត់ដំបង បានអញ្ជើញបើកកម្មវិធីផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ជូនដល់ម្ចាស់ ឬអ្នកតំណាងសហគ្រាស គ្រឹះស្ថាន ក្នុងខេត្តបាត់ដំបង នៅសាលប្រជុំសាខា ប.ស.ស. ខេត្តបាត់ដំបង។ កម្មវិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃសាខា ប.ស.ស. ខេត្តបាត់ដំបង និងតំណាងការិយាល័យ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តផងដែរ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។










