
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង២,០០០គ្រួសារនៅស្រុកឯកភ្នំទទួលអំណោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
បាត់ដំបង៖នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២ ៣៥៧គ្រួសារ គ្រួសារនៅក្នុងស្រុកឯកភ្នំដើម្បីជួយសម្រួលដល់ការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។











