
ពីការបង្ការ ដល់ការពិនិត្យ ព្យាបាល ថែទាំ និងបញ្ជូន ពង្រឹងការឆ្លើយតបជំងឺគ្រុនឈាមគ្រប់កម្រិត
បាត់ដំបង ៖ អនុវត្តតាមការណែនាំពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នោះ ថ្នាក់ដឹកនាំក្រសួង រួមជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងារ បានបន្តសកម្មភាពចុះអភិបាលគាំទ្រ និងពង្រឹងការឆ្លើយតបចំពោះជំងឺគ្រុនឈាម ចាប់ពីសហគមន៍ មណ្ឌលសុខភាព ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក រហូតដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ។











