
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បំភ្លឺករណីក្រុមយុវជនកាន់កាំបិតបង្កជម្លោះ និងការបង្ហោះរូបភាពលើបណ្តាញសង្គម នៅស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីមានការចែករំលែករូបភាពក្រុមយុវជនកាន់កាំបិត ហាក់ប៉ងធ្វើសកម្មភាពហិង្សានៅក្នុងមូលដ្ឋានស្រុកមោងឫស្សី។











