
នគរបាលស្រុកសំពៅលូន ចេញសេចក្តីបំភ្លឺ និងបន្តចាត់វិធានការលើទីតាំងទិញអេតចាយ ក្រោយមានការចោទប្រកាន់ថាទទួលទិញផលចោរកម្ម
ខេត្តបាត់ដំបង៖ យោងតាមការផ្សាយលើផេកផ្លូវការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានលើកឡើងថា អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចេញសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ដោយទំព័រ “ទាន់ហេតុការណ៍” ដែលបានអះអាងថា ប្រជាពលរដ្ឋស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានលើថៅកែទិញអេតចាយក្នុងស្រុកសំពៅលូន (ពិសេសតំបន់គីឡូម៉ែត្រ១៣) ដោយចោទប្រកាន់ថាមានការឃុបឃិតទទួលទិញទ្រព្យសម្បត្តិដែលមកពីសកម្មភាពលួច។











