
ជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការខេត្តបាត់ដំបង រួមជាមួយវត្ថុតាង
បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ ៤៣ ឆ្នាំ ទៅដល់តុលាការខេត្តបាត់ដំបង នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ ក្រោយពេលសមត្ថកិច្ចបានស្រាវជ្រាវជាយូរមក ហើយទើបឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងគ្រឿងញៀនជាង ៣០០ ក្រាម។











