
អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាបង្កើនបញ្ញាស្មារតី”
លោក មូល ធន អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រតិភូកីឡា លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី សិស្សានុសិស្ស និងបងប្អូនទស្សនិជនយ៉ាងច្រើនកុះករ។











