សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកព្រឹន្ទបាលឯក ភិន លីណាន់ យុទ្ធជនក្រុម២ វរសេនាតូច ៣៧១ កងពលតូចអន្តរាគមន៍លេខ៧ កងទ័ពជើងគោក នៅស្រុកថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ហួត ច័ន្ទង នាយិកានាយកដ្ឋានទំនាក់ទំនង និងក្រុមការងារ រួមដំណើដោយឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងនាយកសាខា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ព្រមទាំងលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនក្រុមគ្រួសារ នៃសពព្រឹន្ទបាលឯក ភិន លីណាន់ យុទ្ធជនក្រុម២ វរសេនាតូច ៣៧១ កងពលតូចអន្តរាគមន៍លេខ៧ កងទ័ពជើងគោក ដែលបានពលីជីវិត កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងបុព្វហេតុការពារបូរណភាព ទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង អានបន្ត