
វេទិកាផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់គ្រឿងញៀន និងអំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ
បាត់ដំបង៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរកិច្ចការនារីខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយ ស្តីពី «ការទប់ស្កាត់គ្រឿងញៀន និងអំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ» ដល់សិស្សានុសិស្សចំនួន ១០០នាក់ នៅសាលាវិទ្យាល័យក្តុលដូនទាវ ស្ថិតក្នុងក្រុងបាត់ដំបង។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី កែវ ដាណា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង លោកស្រី អ៊ាន ណារៀង ប្រធានមន្ទីរកិច្ចការនារីខេត្ត ដោយមានការសហការសម្របសម្រួលពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយកវិទ្យាល័យក្តុលដូនទាវ។











