
ឯកឧត្តម សុខ លូ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៥៩គ្រួសារនៅឃុំស្នឹង ស្រុកបាណន់
បាត់ដំបង៖នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការីបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនក្នុងឱកាសទិវា៨ ឧសភា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន៥៩គ្រួសាររស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់។









