
អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញបើកកម្មវិធី រត់១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់ ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ”
លោក មូល ធន អភិបាលរងខេត្តបាត់ដំបង និងជាតំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកកម្មវិធី រត់១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់ ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ (សារមន្ទីរសេដ្ឋកិច្ច និងរូបយវត្ថុ ព្រះស្រីឦសានវរ្ម័ន)” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។








