
កម្លាំងនគរបាលស្រុកបាណន់ ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ០២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន
បាត់ដំបង៖ កម្លាំងសមត្ថកិច្ចស្រុកបាណន់ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ក្នុងបទល្មើសជាក់ស្តែង។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១:១០ នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។










