
ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៥ គ្រាប់ នៅក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងស៊ីម៉ាក់ចុះហ៊ុំព័ទ្ធជាបន្ទាន់
បាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥ គ្រាប់ ដែលសល់ពីសម័យសង្គ្រាមយូរឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចំណុចខាងក្រោយផ្ទះរបស់ខ្លួន កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៦។ ការប្រទះឃើញនេះបានបង្កការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ជាបន្ទាន់។











