
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ថវិកាជាតិលើវិស័យអប់រំនៅតែជាប់លេខ ១ ដដែល មិនមានការកាត់បន្ថយដូចពាក្យចចាមអារ៉ាមឡើយ
បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយថវិកាជាតិលើវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនថវិកាវិស័យការពារជាតិ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ថវិកាសម្រាប់ក្រសួងអប់រំនៅតែឈរលើលំដាប់ថ្នាក់លេខ ១ ដដែល។









