
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យដំណើរការរោងចក្រផលិតសម្ភារយោធាDSS នៅខេត្តបាត់ដំបង
នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់ ខណៈរោងចក្រDSS ជារោងចក្រខ្មែរ និងផលិតដោយកូនខ្មែរ ។









