
ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុង ផ្លូវកៅស៊ូDBST និងការដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តសង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់វត្តគរ និងសង្កាត់អូរចារ ក្រុងបាត់ដំបង ខណៈបន្ទាប់ពីអាជ្ញាធរបានបើកយុទ្ធនាការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋដោយជោគជ័យធ្វើឱ្យផ្លូវដែលសាងសង់ថ្មីជាផ្លូវដែលមានសភាពធំទូលាយជាងផ្លូវចាស់ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។









