
មន្ត្រីរាជការ និងកាកបាទក្រហមខេត្តបាត់ដំបង រៀបចំពិធីចម្រើនព្រះជន្មថ្វាយ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីរាជការតាមមន្ទីរ-អង្គភាព បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា ។









