
ស្នងការខេត្តបាត់ដំបង ណែនាំសិស្សនគរបាលជំនាន់ទី២០ ឱ្យពង្រឹងវិន័យ និងយកចិត្តទុកដាក់ក្នុងវគ្គចុះកម្មសិក្សា
បាត់ដំបង៖លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជំរុញឱ្យសិស្សនាយនគរបាល និងនាយនគរបាលរងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចុះអនុវត្តកម្មសិក្សាជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាព វិន័យ សីលធម៌ និងវិជ្ជាជីវៈ ក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។









