
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងលោក ទេព ហន អភិបាលស្រុកមោងឫស្សី មកជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក ផេង សិទ្ធី ដែលត្រូវបានចូលនិវត្តន៍
បាត់ដំបង៖ អនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងមន្រ្តីរាជការ សម្រេចតែងតាំង លោក ទេព ហន អភិបាលស្រុកមោងឫស្សី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ មកជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក ផេង សិទ្ធី ដែលត្រូវបានចូលនិវត្តន៍។ ពិធីប្រកាសចូលកាន់មុខតំណែងនេះ បានរៀបចំឡើង នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូអមដំណើរ, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, សាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត, មេបញ្ជាការ, លោក លោកសី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងលោក លោកស្រី ប្រធានក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុកនៃខេត្តបាត់ដំបង។











