
វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ»
បាត់ដំបង៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើង នាថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយបាននាំយកឱកាសការងារទូទាំងប្រទេស ចំនួន ៩០,០២៤កន្លែង និងក្រុមហ៊ុនជ្រើសរើស តម្រូវការកម្លាំងពលកម្មភ្លាមៗចំនួន ជាង ៤ពាន់កន្លែង ជូនដល់បងប្អូនអតីតពលករ យុវជន និងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងស្រុកបាណន់ និងស្រុកមោងឫស្សី មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម លី សុធា រដ្ឋលេខាធិការ និងលោកជំទាវ ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង លោក លោកស្រី អភិបាលរងស្រុក មន្ត្រីរាជការ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន តំណាងវិទ្យាស្ថានទាំងបីក្នុងខេត្ត ប.ស.ស NEA ស.ស.យ.កស្រុក តំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន អតីតពលករ យុវជន និងប្រជាពលរដ្ឋមូលដ្ឋាន។











