
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាពតាមរយៈ ការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ(AHO)
បាត់ដំបង៖ ដើម្បីបន្តកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ពង្រឹងការយល់ដឹង អំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាព តាមរយៈការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ(AHO) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។











