
ក្រុងបាត់ដំបង ត្រៀមបង្កើត “ផ្លូវថ្មើរជើងសង្កែ (Sangkae Walk Street)” តភ្ជាប់ទៅ “តំបន់ផ្ទះបុរាណជាង ៨០០ខ្នង” ដើម្បីបង្កើតជាតំបន់ទេសចរណ៍ដើរលម្ហែកាយពេលរាត្រី និងជំរុញសេដ្ឋកិច្ចពលរដ្ឋ
បាត់ដំបង៖ ពាក់ព័ន្ធនឹងការងារនេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដោយបានបញ្ជាក់យ៉ាងដូច្នេះថា តាមគម្រោង យើងនឹងគ្រោងធ្វើការសាកល្បងពីចំណុចផ្សារធំបាត់ដំបង ឬហៅថាផ្សារណាត់ មកដល់ជិតម្តុំវិមានឯករាជ្យ តំបន់នេះនឹងគ្រោងធ្វើរយៈពេល៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ។ ដែលរហូតមកដល់នឹងពេលនេះ ក្រុមការងារជំនាញកំពុងតែមមាញឹក ដើម្បីរៀបចំតូបសម្រាប់លក់អ្វីខ្លះ និងនៅកន្លែងណាអ្វីខ្លះ ? ហើយសង្ឃឹមថា ពេលបើកទីតាំងនេះនឹងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋទូទៅ និងអាចបំពេញបន្ថែមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះថែមទៀតផង ។











