
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារពិនិត្យការរៀបចំទីតាំង និងការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦ ខាងមុខនេះ
នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារពិនិត្យការរៀបចំទីតាំង និងចូលរួមការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦ មុនការបើកព្រឹត្តិការណ៍ឈានចូលមកដល់នៅថ្ងៃទី១០ ខែកក្កដា ស្អែកនេះដើម្បីធ្វើយ៉ាងណាឱ្យការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ បានដំណើរការទៅប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ។









