
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជាកម្លាំងចលករដ៏សកម្ម លើកកម្ពស់មុខមាត់ «ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦» ឱ្យកាន់តែល្បីល្បាញ!
ក្នុងព្រឹត្តិការណ៍ដ៏មហោឡារិក «ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦» ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាអ្នករាយការណ៍ព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាដៃគូយុទ្ធសាស្ត្រ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់សក្តានុពលកសិទេសចរណ៍នៃខេត្តបាត់ដំបងឱ្យកាន់តែល្បីល្បាញ។









