
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល៣ថ្ងៃទទួលបានភ្ញៀវទេសចរជិត២០ម៉ឺននាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦បានដំណើរការដោយរលូន និងទាក់ទាញភ្ញៀវទេសចរសរុបជិត២០ម៉ឺននាក់ឱ្យចូលរួមទស្សនាកម្សាន្តសប្បាយ និងគាំទ្រផលិតផលក្នុងស្រុក។ លោក ហម អរុណ ឱ្យដឹងបន្ថែមថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៣ថ្ងៃនេះ ផ្លែទុរេនស្រស់ប្រមាណ២៧តោន និងកសិផលជាច្រើនប្រភេទផ្សេងទៀតត្រូវបានលក់ដាច់ខ្លាំងធ្វើឱ្យអាជីវករ និងកសិករមានភាពសប្បាយរីករាយមែនទែន។











