
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមលក្ខណៈឆ្លើយតបគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ជូនពលរដ្ឋបានទាន់ពេលវេលា
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានជម្រាបជូនថ្នាក់ដឹកនាំមន្ទីរ ប្រធានស្រុកប្រតិបត្តិទាំង៥ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់ និងមន្ត្រីពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការឆ្លើយតបការងារសុខាភិបាលចំពោះស្ថានភាពគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ដែលអាចកើតមានជាយថាហេតុ ក្នុងរដូវវស្សានេះ ។











