
ពិព័រណ៍ផ្លែឈើបាត់ដំបង ជាការបង្កើតទីផ្សារជូនកសិករ
បាត់ដំបង ៖ ការបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង គឺជាការបង្កើតទីផ្សារក្នុងស្រុក ជូនប្រជាកសិករ និងបានផ្សារភ្ជាប់ជាពិសេសទៅនឹងវិស័យទេសចរណ៍នារដូវកាលបៃតង ខណៈវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏មានសារៈសំខាន់របស់ជាតិ ។ ប្រជាកសិករ ដែលជាម្ចាស់ចម្ការ បាននាំយកមកនូវផលិតផលផ្លែឈើចម្រុះដូចជា ត្របែក សាម៉ាវ ក្រូច មៀនក្រអូប មង្ឃុត ទុរេន ប៊ឺ លម៉ើ ដូងខ្ទិះ តាសក់ផ្អែម ម្នាស់ទឹកឃ្មុំ ខ្នុរ គ្រាប់ស្វាយចាន់ទី ជាដើម ដើម្បីយកមកដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនសម្រាប់ភ្លក្ស និងលក់ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយភាពសប្បាយរីករាយនឹងអ្វីដែលរដ្ឋបាលខេត្តបាត់ដំបង បានរកទីផ្សារជូនពួកគាត់បានលក់នៅនឹងកន្លែង និងមានអ្នកចូលមកទិញបានច្រើន ។











