
ភ្លៀងធ្លាក់ជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀងធ្វើឱ្យផ្លូវ និងស្ពានមួយចំនួននៅស្រុកសំឡូតរងការខូចខាត និងជន់លិច
បាត់ដំបង៖ ដោយសារឥទ្ធិពលនៃភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ភាគពាយ័ព្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្កឱ្យកើតមានជំនន់ទឹកភ្លៀង បណ្តាលឱ្យផ្លូវ និងស្ពានមួយចំនួន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅស្រុកសំឡូត ខេត្តបាត់ដំបង រងការជន់លិច និងខូចខាតជាបណ្តោះអាសន្ន ដែលបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅចំណុចស្ទឹងក្រញូង។











