
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដាស់តឿនដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវស្រាវជ្រាវឯកសារមេរៀន និងរៀនខ្លួនឯងបន្ថែម ដើម្បីប្រឡងជាប់មាននិទ្ទេសល្អ
បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានធ្វើការដាស់តឿនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប ត្រូវស្រាវជ្រាវឯកសារសំខាន់ៗ និងរៀនខ្លួនឯងបន្ថែមទៀត ដើម្បីការប្រឡងទទួលបានជោគជ័យ ខណៈក្រសួងអប់រំ យុវជន និងកីឡា នៅតែប្រកាន់យកគោលការណ៍កំណែទម្រង់នៃការប្រឡង គឺអ្នកចេះជាប់ ។











