
ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងជាង ១៣ ម៉ែត្រ ខណៈកម្រិតបណ្តោះអាសន្ន ១៣,៧០ ម៉ែត្រ
បាត់ដំបង៖ នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ កម្រិតទឹកស្ទឹងសង្កែបានឡើងដល់ជាង ១៣ ម៉ែត្រ ខណៈដែលម្សិលមិញមានត្រឹមជាង ១២ ម៉ែត្រ។

បាត់ដំបង៖ នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ កម្រិតទឹកស្ទឹងសង្កែបានឡើងដល់ជាង ១៣ ម៉ែត្រ ខណៈដែលម្សិលមិញមានត្រឹមជាង ១២ ម៉ែត្រ។







បាត់ដំបង ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ បានចាត់ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយ លោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រួមជាមួយមន្ត្រីប្រតិបត្តិសាខា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោកពលបាលទោ ប៉ិច សត្យា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនប្រចាំទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ ។


បាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបង លោក យឹម សៀប បានលើកបង្ហាញថា ភាពជោគជ័យរបស់យុវជនមិនមែនស្ថិតលើចំណេះដឹងតែមួយនោះទេ សំខាន់ត្រូវមានសុជីវធម៌ គុណធម៌ សីលធម៌ ឥរិយាបទន់ភ្លន់ សុខភាពការទំនាក់ទំនង ការសាងកិត្តិយស និងកេរឈ្មោះល្អ គឺជាកត្តាសំខាន់ ដើម្បីធ្វើឱ្យគុណភាពនៃជីវិតកាន់តែជោគជ័យ ។


បាត់ដំបង៖ ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យមើលទីតាំងចំនួនពីរ ដើម្បីត្រៀមរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាពេលខាងមុខនេះ ទីតាំងទី១ ស្ថិតនៅបរិវេណវិទ្យាល័យសង្កែ ស្រុកសង្កែ និងទីតាំងទី២ ស្ថិតនៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។


បាត់ដំបង ៖ រដ្ឋបាលស្រុកឯកភ្នំ បានរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅភូមិទួលស្បូវ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុបចំនួន ៦១៩ នាក់ កាលពីថ្ងៃសៅរ៍ ទី ១ ខែសីហា ឆ្នាំ ២០២៦។
