
ពលរដ្ឋងាយរងគ្រោះបំផុត១០គ្រួសារ រស់នៅឃុំជ្រៃ និងឃុំតាលាស់ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី
(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី ដឹកនាំដោយ លោក ឡុង សុភឺន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមាន ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ ដែលជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ១០ គ្រួសារ នៅឃុំជ្រៃ និងឃុំតាលាស់ស្រុកមោងឫស្សី ខេត្តបាត់ដំបង។











