
អភិបាលខេត្តបាត់ដំបង អំពាវនាវឱ្យប្រជាពលរដ្ឋយោគយល់ចំពោះបញ្ហាខ្វះខាតទឹកស្រោចស្រពដំណាំស្រូវ ខណៈមន្ត្រីជំនាញកំពុងអន្តរាគមន៍ជួយសង្គ្រោះ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយោគយល់ចំពោះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ខណៈដែលមន្ត្រីជំនាញកំពុងសហការចុះអន្តរាគមន៍សង្គ្រោះយ៉ាងសកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់ប្រជាកសិករទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចេះគិតគូរក្នុងការរក្សាទុកទឹកប្រើប្រាស់ដោយសន្សំសំចៃខ្ពស់ផងដែរ។









