
ទៀនចំណាំព្រះវស្សាចំនួន៣៩គូរ និងទេយ្យវត្ថុ ទេយ្យទានមួយចំនួនទៀត ត្រូវបានសម្តេចក្រឡាហោម ស ខេង ប្រគេនដល់វត្តចំនួន៣៩ នៃខេត្តបាត់ដំបង ប្រកបដោយសទ្ធាជ្រះថ្លា
បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ព្រមទាំងមន្ត្រីរាជការទាំងអស់ក្នុងខេត្តបាត់ដំបង បានប្រារព្ធពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន៣៩គូរ រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៀតដល់វត្តចំនួន៣៩ នៃក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ប្រកបដោយសទ្ធាជ្រះថ្លា ។









