
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យស្ថានភាពកង្វះទឹកស្រោចស្រព និងជំរុញការអន្តរាគមន៍ជួយសង្គ្រោះស្រែស្រូវរបស់ប្រជាកសិករនៅខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យស្ថានភាពកង្វះទឹកសម្រាប់ស្រោចស្រពស្រែស្រូវរបស់ប្រជាកសិករ នៅតាមទីតាំងមួយចំនួនក្នុងខេត្តបាត់ដំបង ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងជំរុញវិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។









